(កំពង់ស្ពឺ)៖ មនុស្សមួយក្រុមមានគ្នាប្រមាណ ៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ចុះបង្រ្កាបខណៈ ពួកគេជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងបាញ់អាប៉ោងខាងលើនេះ មានការប្រមូលផ្តុំមនុស្សរាល់ថ្ងៃ ដោយមិនគោរពវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នោះទេ។ យោងតាមប្រភព បានឲ្យដឹងថែមទៀតថា ក្រុមនេះមានអ្នកកាងបើកទីតាំងជាខ្នងបង្អែករត់ការលេង ២៤/២៤ម៉ោង រហូតអ្នកភូមិខ្លះមិនហ៊ានទៅជិតផង។

តាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់រួមមាន៖

១-ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២-ឈ្មោ យ៉ង តាំង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៣-ឈ្មោះ ណេន នី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៤-ឈ្មោះ ម៉ី វីន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៥-ឈ្មោះ សៀម ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
៦-ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត
៧-ឈ្មោះ ប៉ឹម សារុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៨-ឈ្មោះ ស៊ីម ថុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃលង់ទឹក ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អ្នកទាំង០៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ពេលកំពុងលេងល្បែងអាប៉ោង ខណៈមនុស្សចំនួនទៀតបានរត់គេចខ្លួនអស់៕