(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៣៦០,១៥២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៧,១៦៧នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន ដោយមានចំនួន ១, ៦៥៧,០៣៥នាក់ និងស្លាប់ចំនួន ៤៥,១១៦នាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសហ្វីលីពិន ដែលមានអ្នកឆ្លង ១, ០២០,៤៩៥នាក់ ស្លាប់ចំនួន ១៧,០៣១នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសម៉ាទ្បេស៊ី ដែលមានករណីឆ្លង ៤០១,៥៩៣នាក់ ស្លាប់ ១,៤៧៧នាក់។

ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន 1,657,935 នាក់ (ស្លាប់ ៤៥១១៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន 1,020,495 នាក់ (ស្លាប់១៧០៣១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន 401,593 នាក់ (ស្លាប់ ១៤៧៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន 142,790 នាក់ (ស្លាប់ ៣២០៩)

* ថៃ ឆ្លងចំនួន 61,699 នាក់ (ស្លាប់១៧៨នាក់)

* សិង្ហបុរី ឆ្លងចំនួន 61,086 នាក់ (ស្លាប់៣០នាក់)
* កម្ពុជា ឆ្លងចំនួន 11,761 នាក់ (ស្លាប់៨៨នាក់)
* វៀតណាម ឆ្លងចំនួន 2,865នាក់ (ស្លាប់៣៥នាក់)
* ទ្បាវ ឆ្លងចំនួន 604 នាក់ (ស្លាប់០នាក់)
* ព្រុយណេ ឆ្លងចំនួន 224 នាក់ (ស្លាប់៣នាក់)