Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនមិនស្គាល់មុខ យកទារកមិនទាន់គ្រប់ខែម្នាក់ ទៅទម្លាក់ចោល​តាមផ្លូវ នៅសង្កាត់ស្ទឹង​មានជ័យ

08-03-2016 12:36

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ មានករណីភ្ញាក់ផ្អើលមួយ ដោយមានគេឃើញសពទារកម្នាក់ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកមក​ទុកចោលក្បែរផ្លូវ៣៧១ ក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

​អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា តាមការសន្និដ្ឋានរបស់បង​ប្អូនប្រជាពលរដ្ឋ​ ដែលផ្អើលមកមើលប្រាប់ថា ទារកម្នាក់នេះអាចមិន​ទាន់គ្រប់ខែកើតនៅឡើយទេ។

ក្រោយការប្រទះឃើញ ក៏មានវត្តមានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែលប្រចាំការសាលាសង្កាត់ស្ទឹងមានជ័យ និងប្រជាការពារសង្កាត់​ភូមិចុះមកពិនិត្យនៅទីកន្លែងកើតផងដែរ ដើម្បីយកទៅកប់​ចោល​​ឲ្យបានសមស្រប។