(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មានបង្ហាញពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣ករណីថ្មីបន្ថែមទៀត ដែលកើតលើជនជាតិវៀតណាម នៅស្រុកបរិបូណ៌។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ទាំង៣នាក់នោះរួមមាន៖

* ទី១៖ ឈ្មោះ ង្វៀង យាំងហៀវ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឆ្លុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
* ទី២៖ ឈ្មោះ តុង ធីគា ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឆ្លុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
* ទី៣៖ ឈ្មោះ តុង អៀង ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិឆ្លុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង អ្នកទាំង៣នាក់ខាងលើ មានប្រវត្តិពាក់ព័ន្ធជាមួយឈ្មោះ ជីន ធីហ៉ឹង ភេទស្រី អាយុ២៧ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ៕