(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ដ្របិទខ្ទប់។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ការចេញសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីមានករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើតមានជាបន្ដបន្ទាប់ ក្នុងនោះក៏មានករណីមួយចំនួន មានក្រុមមេក្លោង និងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេក្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ផងដែរ។

ទន្ទឹមនឹងនេះ ក៏មានសកម្មភាពលួចលាក់ដឹកជញ្ជួនជនបរទេសចេញ-ចូល ភូមិសាស្ដ្របិទខ្ទប់ ក្នុងគោលបំណង និងគោលដៅផ្សេងៗគ្នា ដោយគេចចេញពីការធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ដែលអាចបង្កឲ្យមានហានិភ័យ ក្នុងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និងប៉ះពាល់ដល់សន្ដិសុខជាតិ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមថែមទៀត។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង៖