(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងថា រាល់កម្មវិធីសវនាការ នីតិវិធីសាកសួរ និងកិច្ចនីតិវិធីផ្សេងទៀត ត្រូវបានលើកពេល លើកលែងតែសំណុំរឿងមួយចំនួន ដែលត្រូវការចាំបាច់ធ្វើកិច្ចនីតិវិធី តាមការពិនិត្យជាក់ស្ដែងដោយចៅក្រម។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងអំឡុងពេលបន្តការបិទខ្ទប់រាជធានីភ្នំពេញ ដែលបានកំណត់ចន្លោះពីថ្ងៃទី២៩ ខែមេសាដល់ ថ្ងៃទី០៥ ខែសភា ឆ្នាំ២០២១ រាល់កម្មវិធីសវនាការ នីតិវិធីសាកសួរ និងកិច្ចនីតិវិធីផ្សេងទៀត ត្រូវបានលើកពេលលើកលែងតែសំណុំរឿងមួយចំនួន ដែលត្រូវការចាំបាច់ធ្វើកិច្ចទីតិវិធី តាមការពិនិត្យជាក់ស្ដែងដោយចៅក្រម»

ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ នៅផ្តល់ជូនសេវាចាំបាច់ ឬ/និងបន្ទាន់មួយចំនួនទៀត ដោយចាត់តាំងឱ្យមានមន្ត្រីប្រចាំការទទួលបន្ទុកការងារ៕