(ភ្នំពេញ)៖ លោក អ៊ុន ប៊ុនថុល អគ្គនាយកក្រុមហ៊ុន 3PLE FARMS CO., Ltd. បានឧបត្ថម្ភសាច់មាន់ PAMAK ចំនួន ៣.៥តោន ជូនដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច ក្នុងតំបន់បិទខ្ទប់របស់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណក្រុមហ៊ុន 3PLE FARMS ចំពោះការបរិច្ចាគសាច់មាន់ទាំងនេះ។

សូមជម្រាបថា សាច់មាន់ PAMAK ត្រូវបានវិចខ្ចប់ប្រកបដោយអនាម័យ និងគុណខ្ពស់បំផុតដោយសត្តឃាតដ្ឋានកម្រិតស្តង់ដារអន្តរជាតិ។ សត្វមាន់ត្រូវបានចិញ្ចឹមដោយមិនមានប្រើប្រាស់សារធាតុអង់ទីប៊ីយ៉ូទិច (Antibiotics) និងអ័រម៉ូន (Growth Hormones)៕