(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានចេញសារលិខិត ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប»។

ក្នុងសារលិខិត បានឲ្យដឹងថា ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ខ្ញុំមានក្តីសោមនស្សជាពន្លឹក ដោយបានចូលរួមជាមួយប្អូនៗ ក្មួយៗឆ្មបជំនាញទាំងអស់ ក្នុងឱកាសដ៏ប្រសើរដែលពិភពលោក ប្រារព្ធទិវាឆ្មបអន្តរជាតិ និងដោយឡែក នៅកម្ពុជា ប្រារព្ធទិវាឆ្មបអន្តរជាតិ និងទិវាឆ្មបជាតិរួមគ្នា នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប- Follow the Data Invest in Midwives»។

ទិវាឆ្មបជាតិ-អន្តរជាតិ រៀបចំឡើង ក្នុងគោលបំណង បង្ហាញអំពីសមិទ្ធផល ដែលសម្រេចបាន ក្នុងពេលកន្លងមកព្រមទាំងលើកកម្ពស់ការយល់ដឹង ក្នុងចំណោមឆ្មប ជំនាញទាំងអស់ ទូទាំងសកលលោកអំពីបញ្ហាប្រឈមចំពោះមុខនាពេលបច្ចុប្បន្ន និងការងារផ្ទុបដែលត្រូវបំពេញ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព និងចូលរួមលើកកម្ពស់ការយល់ដឹងក្នុងចំណោមឥស្សរជន ថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយ និងប្រជាជនទាំងអស់អំពីសារសំខាន់ និងតម្រូវការឆ្មបជំនាញ នៅក្នុងប្រទេសនីមួយៗពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍។

ប្រធានបទ សម្រាប់ទិវាធ្មបអន្តរជាតិឆ្នាំនេះ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប- Follow the Data: Invest in Midwives» ត្រូវបានជ្រើសយក តាមការសិក្សាថ្មីមួយ ដែលធ្វើឡើងរួមគ្នា រវាងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) សមាគមធុបអន្តរជាតិ (ICM) និងអង្គការសុខភាព
ពិភពលោក (WHO) នៅក្នុងប្រទេសដែលមានអត្រាមរណភាពមាតា និងទារកទើបនឹងកើតច្រើនជាងគេ ចំនួន៨៨ប្រទេស៕

ខាងក្រោមនេះ ជាសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារទាំងស្រុង៖