(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការ ផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្ដ្រភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ក្រោយតំបន់នោះរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្ននេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ នៅគោលដៅចំនួន២រួមមាន៖

* គោលដៅទី១៖ សម្រាប់ភូមិសាស្ដ្រភូមិត្រពាំងធំ ចំណុចផ្លូវបំបែកជាបួន ភូមិកូនពោធិ៍ ផ្ទះលោក ប៉ូ ពេញ និងចំណុចក្លោងទ្វារវត្តរកា ភូមិត្រពាំងធំ ឃុំពានរោង។

* គោលដៅទី២៖ សម្រាប់ភូមិឆ្អឹងពស់ ចំណុចផ្លូវបំបែកជាបួន ភូមិកូនពោធិ៍ ផ្ទះលោក តឹក គុល និងចំណុចផ្ទះលោក ប៉ាន់ សុខ ព្រំប្រទល់ភូមិឆ្អឹងពស់ និងភូមិព្រៃនគរ ឃុំពានរោង។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖