(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចេញសេចក្ដីណែនាំ ស្ដីពីវិធានការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្ត។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដូចខាងក្រោម៖

* ហាមឃាត់ដាច់ខាតនូវការជួបជុំ ឬការប្រមូលផ្ដុំមនុស្សសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋាន

* ទទួលខុសត្រូវរបស់ខ្លួន ក្នុងភូមិសាស្ដ្រទូទាំងខេត្តបន្ទាយមានជ័យ រហូតដល់មានការជូនដំណឹងថ្មី

* បន្ដពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ឲ្យបានហ្មត់ចត់ (គ្រប់គ្រងចំណូល និងចំណាកស្រុក) ព្រមទាំងបន្ដអប់រំផ្សព្វផ្សាយ និងណែនាំជូនបងប្អូនប្រជាពលដ្ឋ ក្នុងមូលដ្ឋានអំពីវិធា នការបង្ការការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩

* ត្រូវអនុវត្តវិធានការច្បាប់ជាធរមានចំពោះបុគ្គល ឬទីតាំងកន្លែងណា ដែលមិនសហការ និងមិនចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ក្នុងអំឡុងពេលនេះ រដ្ឋបាលក្រុង ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចាត់វិធានការចាំបាច់នានាក្នុងដែនសមត្ថកិច្ចររបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាល បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕