(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩។

អ្នកស្រី សុខ គឹមសឿន អាយុ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស។ នៅម៉ោងប្រមាណ ២១៖១៨នាទីថ្ងៃដដែលនេះ អ្នកស្រីបានស្លាប់ នៅមន្ទីរពេទ្យព្រះនរោត្តសីហនុត្បូងឃ្មុំ (សួង)។ នេះជាករណីស្លាប់ទី១ ក្នុងខេត្តត្បូងឃ្មុំ។

សេចក្តីសម្រេចរបស់អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី៕

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំដូចខាងក្រោម៖