(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥០៨នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១២៧នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤៨លាន ៤៧ម៉ឺននាក់ ស្លាប់ជាង ៣លាន ១៣ម៉ឺននាក់ និងជាសះស្បើយជាង ១២៦លាននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់មនុស្ស៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៥៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ស្អែកនេះវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន ៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា

៦៖ កិច្ចព្រមព្រៀងផលិតវ៉ាក់សាំង «១ពាន់លានដូស» របស់ក្រុមប្រទេស Quad ដើម្បីចែកចាយដល់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិកនៅតែដំណើរការ បើទោះបីជាឥណ្ឌាកំពុងជួបបញ្ហា

៧៖ WHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិកូវីដ-១៩ ដ៏ខ្មៅងងឹតនៅក្នុងប្រទេសឥណ្ឌា

៨៖ សាលារាជធានីភ្នំពេញ ជូនដំណឹងពីការបន្តផ្តល់សុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់ បន្ថែម១សប្តាហ៍ទៀត

៩៖ ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត ដោយសារកូវីដ-១៩ចំនួន «១៥នាក់ក្នុង១ថ្ងៃ» ខណៈ២,១៧៩នាក់ទៀតឆ្លង

១០៖ អភិបាលខេត្តបន្ទាយមានជ័យ សម្រេចផ្អាកអាជីវកម្មកាស៉ីណូទាំងអស់ ក្រោយផ្ទុះជំងឺកូវីដ១៩

១១៖ ថ្ងៃអង្គារនេះជាថ្ងៃទី៦ហើយ ដែលឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩លើស ៣០០,០០០នាក់ក្នុង១ថ្ងៃ, អន្តរជាតិកំពុងបង្កើនការផ្តល់ជំនួយ

១២៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី២៨ ខែមេសា ដល់ ថ្ងៃទី០៤ ខែឧសភា, ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន

១៣៖ ការចំណាយលើវិស័យយោធា នៅទូទាំងពិភពលោក មានការកើនឡើង ទោះបីមានការរីករាលដាល ពីមេរោគ COVID-19

១៤៖ ២៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជិត ៥៩ម៉ឺននាក់

១៥៖ ស្ថានទូតចិន៖ ការអនុម័តជាផ្លូវការ ឲ្យនាំចេញផ្លែស្វាយកម្ពុជាដោយផ្ទាល់ទៅប្រទេសចិន ជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ចិន

១៦៖ បទវិភាគអន្តរជាតិ៖ តើការរីករាលដាលនៃជំងឺកូវីដ១៩នៅឥណ្ឌា អាចធ្វើឱ្យសតិសម្បជញ្ញៈរបស់ «អ្នកកាន់វ៉ាក់សាំងជាតិនិយម» ភ្ញាក់រលឹកដែរឬទេ?

- ព័ត៌មាន Fresh News Plus

១៖ Tokyo 2020 ស្វែងរកគិលានុបដ្ឋាយិកា ៥០០នាក់ ដើម្បីធ្វើការក្នុងព្រឹត្តិការណ៍នេះ

២៖ Zlatan ត្រូវបានសហព័ន្ធ UEFA ស៊ើបអង្កេត ក្រោយមានការពាក់ព័ន្ធជាមួយក្រុមហ៊ុនភ្នាល់

៣៖ Telegram បន្ថែមលក្ខណៈសម្បត្តិថ្មី ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់ Scheduled Voice Chats

៤៖ ខ្សែការពារ Bailly ស៊ីញ៉េកុងត្រាលេងឲ្យ Man Utd ដែលនឹងផុតកំណត់ដល់ឆ្នាំ២០២៤

៥៖ Leicester វាយបកឈ្នះ Crystal ២-១ វិញ កាន់តែមានភាគរយខ្ពស់បានកៅអីលេងពាន Champions League

៦៖ សោកស្ដាយ! ម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា ដកខ្លួនពីការប្រកួត Who’s Number One ដោយសាររបួស

៧៖ ស្បែកជើងប៉ាតាមួយគូរបស់តារាល្បី Kanye West លក់បានតម្លៃ ១.៨ លានដុល្លារ ជាប់កំណត់ត្រាថ្លៃបំផុតលើពិភពលោក

៨៖ Toyota ទិញក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Lyft ក្នុងតម្លៃ ៥៥០លានដុល្លារអាមេរិក

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com