(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បង្ហាញពីការកំណត់ទីតាំងភូមិសាស្រ្ត តំបន់លឿងទុំ និងតំបន់លឿង នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្ដីសម្រេចនោះ រដ្ឋបាលខេត្តកណ្ដាល បានកំណត់ថា «តំបន់លឿងទុំ» ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែង តែក្នុងករណី ដូចតទៅ៖

* ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្តវិធានការនានា ក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
* ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
* មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ
* ការដឹកជញ្ជូនទំនិញ
* ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
* ទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន ទីតាំងផលិតនិងផ្គត់ផ្គង់មី
* ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
* សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន
* ឱសថស្ថាន
* សេវាពន្លត់អគ្គិភ័យ
* សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍
* ស្ថានីយ៍ប្រេងឥន្ធនៈ ហ្គាស
* សេវាសណ្ឋាគារ និងផ្ទះសំណាក់
* ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងសេចក្ដីសម្រេចនោះ រដ្ឋបាលខេត្តកណ្ដាល បានកំណត់ថា «តំបន់លឿងទុំ» ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍
និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែង តែក្នុងករណី ដូចតទៅ៖

* ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្តវិធានការនានា ក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
* ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
* មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ
* ការដឹកជញ្ជូនទំនិញ
* ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
* ទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន ទីតាំងផលិតនិងផ្គត់ផ្គង់មី
* ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
* សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន
* ឱសថស្ថាន
* សេវាពន្លត់អគ្គិភ័យ
* សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍
* ស្ថានីយ៍ប្រេងឥន្ធនៈ ហ្គាស
* សេវាសណ្ឋាគារ និងផ្ទះសំណាក់
* ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ដោយឡែក សម្រាប់ «តំបន់លឿង» ការធ្វើចរាចរណ៍គ្រប់ប្រភេទត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តទៅជាធម្មតា។ ការធ្វើដំណើរចេញពី «តំបន់លឿង» ឆ្លងកាត់ «តំបន់លឿងទុំ» ឬទៅក្រៅភូមិសាស្ដ្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានអនុញ្ញាតតែក្នុងករណីដែលមានចែងក្នុងចំណុចទី១ នៃប្រការ៣ និងចំណុចទី១ នៃប្រការ៥ នៃសេចក្ដីសម្រេចនេះ។ ប៉ុន្ដែត្រូវអនុវត្តបំរាមគោចរដោយផ្អាកបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២០ ដល់ម៉ោង៥ភ្លឺ។

ចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការហាមឃាត់ការធ្វើដំណើរ វិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងវិធានការហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សនៅក្នុងភូមិសាស្ដ្រ «តំបន់លឿងទុំ» និង «តំបន់លឿង» នឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចទាំងស្រុងរបស់រដ្ឋបាលខេត្តកណ្ដាល៖

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia