(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញនូវផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និងស្រុកមោងឫស្សី ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ផ្សារដែលត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញជាបណ្ដោះអាសន្ននូវផ្នែកខាងក្នុងផ្សារ (តួផ្សារ) ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រួមមាន៖

* ផ្សារធំបាត់ដំបង (ផ្សារណាត់), ផ្សារបឹងឈូក, ផ្សារ១៣មករា, ផ្សាររោងល្ខោន, ផ្សារទំនើបភូពុយ, ផ្សារអប្សរាផ្សារលើ, ផ្សារវត្តលៀប និងផ្សារពោធិ៍វង្ស ក្នុងក្រុងបាត់ដំបង

* ផ្សារថ្មីថ្មគោល និងផ្សារឃុំជ្រៃ ក្នុងស្រុកថ្មគោល

* ផ្សារមោងឫស្សីចាស់ ក្នុងស្រុកមោងឫស្សី។

គួរជម្រាបថា ផ្សារទាំងអស់នេះត្រូវបណ្ដោះអាសន្នផ្នែកខាងក្នុងនាពេលកន្លងទៅ ដោយសារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕