(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ទីតាំងក្នុងតំបន់ក្រហម និងតំបន់បិទខ្ទប់ នៅក្រុមទី៥ ភូមិថ្មី និងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកឃើញមនុស្ស១៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩។

របាយការណ៍របស់សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ថា មនុស្សទាំង១៧នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ មានស្រី៩នាក់ ដែលពួកគាត់រស់នៅបន្ទប់ជួលទីតាំងខាងលើ។

គួរជម្រាបថា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាទីតាំងមួយដែលត្រូវបានកំណត់ថា ជាតំបន់ក្រហម ហើយអាជ្ញាធរបានរឹតបន្ដឹងមិនឲ្យមានការចេញចូលនោះឡើយ សូម្បីតែចេញក្រៅផ្ទះ។ អាជ្ញាធរអនុញ្ញាតតែក្នុងករណីចាំបាច់ប៉ុណ្ណោះ ដូចជាទៅទិញម្ហូប ឬមានជំងឺត្រូវទៅពេទ្យបន្ទាន់ជាដើម៕