(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥០៨នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១២៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង់៥០៨នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៤៨នាក់, ខេត្តកំពង់ស្ពឺ ១នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តតាកែវ ២នាក់, ខេត្តបន្ទាយមានជ័យ ៧៣នាក់, ខេត្តកណ្តាល១៣៥នាក់ និងខេត្តព្រះសីហនុ៤៧នាក់។

សម្រាប់អ្នកជាសះស្បើយទាំង ១២៧នាក់វិញ ក្នុងនោះមានម្នាក់ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និងចំនួន ១២៦នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,០៦៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០,៥១៣នាក់, អ្នកជាសះស្បើយចំនួន ៣,៧០៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧២៧០នាក់, អ្នកស្លាប់ចំនួន ៨២នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia