(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN» ដែលជាការបើកផ្លូវឱ្យឱសថនេះអាចចរាចរលើទីផ្សារក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិនខាងលើនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។ ក្រសួងបានបញ្ជាក់ថា វិញ្ញាបនបត្របញ្ជិកាឱសថនេះ មានសុភាពរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤៕