(ភ្នំពេញ)៖ អំឡុងពេលបិទខ្ទប់ និងការរឹតត្បិតការធ្វើដំណើរ ក្នុងរាជធានីភ្នំពេញ ដោយសារវិបត្តិកូវីដ១៩ បាននិងកំពុងធ្វើឲ្យទីផ្សារនានាមានភាពស្ងប់ស្ងាត់ ពោលគឺការលក់-ដូរ មិនមានភាពមមាញឹកដូចមុនឡើយ។

ជាក់ស្តែងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅតាមផ្សារធំថ្មី ផ្សារដើមគ និងផ្សារច្បារអំពៅ ដែលសុទ្ធសឹងជាផ្សារធ្លាប់មានមនុស្សកកកុញ ប្រែក្លាយជាទីកន្លែងបិទទ្វារទៅវិញ។ ភាគច្រើននៃការលក់-ដូរ ក្នុងបរិបទកូវីដនេះដែរ លែងមានការលក់ដូរតាមផ្សារទាំងនោះទៀតហើយ គឺគេសង្កេតឃើញអាជីវករ ដាក់ទំនិញលើរទេះ ឬម៉ូតូកង់បី ឬក៏ដាក់ទំនិញលើចិញ្ចើមផ្លូវនានា ហើយយូរៗគេឃើញមានអ្នកទិញម្នាក់ ឬពីរនាក់ ទៅតថ្លៃដើម្បីទិញទំនិញទាំងនោះ។

ទស្សនារូបភាព ២០សន្លឹក បង្ហាញពីទិដ្ឋភាពការលក់-ដូរ ក្នុងរាជធានីភ្នំពេញ អំឡុងពេលបិទខ្ទប់ និងការរឹតត្បិតការធ្វើដំណើរ ដែលត្រូវថតបានដោយក្រុមថតរូប របស់បណ្តាញព័ត៌មាន Fresh News ខាងក្រោមនេះ៖