(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៨០នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១៧៧នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤៧លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ៣លាន ១២ម៉ឺននាក់ និងជាសះស្បើយជាង ១២៥លាន ៣២ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសអំពីករណីពលរដ្ឋខ្មែរ៥នាក់ទៀតស្លាប់ ដោយសារជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនសាលារាជធានីភ្នំពេញ សម្រាប់ប្រគល់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម

៦៖ កំណត់ត្រាថ្មីទៀតនៅឥណ្ឌា! រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ «៣៥២,៩៩១នាក់» និងអ្នកជំងឺ ២,៨១២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ!

៧៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវកុំឱ្យទិញវ៉ាក់សាំងស្តុកទុក និងប្រើវ៉ាក់សាំងជាឧបករណ៍នយោបាយ (

៨៖ ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួនជាង២,០០០នាក់ និងករណីស្លាប់៨នាក់ទៀត

៩៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់បន្ថែមពីសេចក្តីណែនាំរាជរដ្ឋាភិបាល ពាក់ព័ន្ធការធ្វើតេស្តរហ័ស លើអ្នកដំណើរឆ្លងខេត្ត ដែលចេញពីតំបន់ផ្ទុះកូវីដ

១០៖ ជាលើកដំបូង! ឡាវរកឃើញអ្នកឆ្លងកូវីដ-១៩ «១១៣នាក់ក្នុង១ថ្ងៃ», ខេត្តចម្ប៉ាសាក់មានច្រើនករណីជាងគេ!

១១៖ WHO បញ្ជាក់ថា កម្ពុជានៅតែមានសង្ឃឹម បើទោះជាតួលេខក្នុងពិភពលោក ក៏ដូចជានៅកម្ពុជាបង្ហាញពីស្ថានភាពជំងឺកូវីដ១៩ ដ៏អាក្រក់ក៏ដោយ

១២៖ ទីបំផុតអ៉ីតាលីចាប់ផ្តើម «បើកទ្វារឡើងវិញជាបណ្តើរៗ» ចំពោះមុខផែនការស្តារសេដ្ឋកិច្ចពីកូវីដ-១៩

១៣៖ បញ្ជូនបុរសម្នាក់ទៅតុលាការ បន្ទាប់ពីបង្ហោះរូបភាព និងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ការនិយាយបំភ្លៃលើបណ្តាញសង្គម TikTok

១៤៖ ម៉ាឡេស៉ីជឿជាក់ថាវ៉ាក់សាំង AstraZeneca មានសុវត្ថិភាព ហើយនឹងប្រើសម្រាប់ចាក់ឲ្យអ្នកអាយុ៦០ឆ្នាំឡើង

១៥៖ ប្រធានសមាគម៖ វិស័យអចលនទ្រព្យទទួលរងផលប៉ះពាល់ខ្លាំង ពីព្រឹត្តិការណ៍២០កុម្ភៈ ប៉ុន្ដែមិនទាន់ដល់សញ្ញាគ្រោះថ្នាក់នោះទេ

១៦៖ មួយខែទៀតសិង្ហបុរី និងហុងកុង នឹងអនុវត្តគោលការណ៍ធ្វើដំណើររវាងគ្នា «ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក»

១៧៖ សរុបព័ត៌មានជុំវិញបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

១៨៖ អាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀតកំពុងរៀបចំដឹកអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យ ទៅជួយសង្គ្រោះឥណ្ឌា

១៩៖ ២៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជិត ៥៩ម៉ឺននាក់

២០៖ លោក ចូ បៃដិន គួរតែបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលត្រូវបានបង្កឡើងដោយ ត្រាំ, នេះបើតាមអ្នកជំនាញសិង្ហបុរី

- ព័ត៌មាន Fresh News Plus

១៖ Man City ឈ្នះជើងឯកពាន League Cup ជាលើកទី៤ ជាប់ៗគ្នា បន្តផ្តល់ការខកចិត្តដល់ Spurs

២៖ ម្ចាស់មេដាយមាសកីឡាអាស៊ី សាលី អ៊ូមើត និងប្អូនជីដូនមួយ បំបែកកំណត់ត្រាអាស៊ីឈ្នះពាន Top-5 លើកដំបូង ក្នុងព្រឹត្តិការណ៍ Jet Ski World Cup 2021

៣៖ Inter កាន់តែខិតជិតឈ្នះពាន Serie A នៅពេលយកឈ្នះ Verona ១-០ នាំមុខដាច់ ១១ពិន្ទុ

៤៖ Huawei គ្រោងបាញ់ផ្កាយរណបធំៗចំនួន២ ដើម្បីសាកល្បងការប្រើប្រាស់បច្ចេកវិទ្យា 6G នៅខែកក្កដាខាងមុខ

៥៖ សីដក់ ពង្រឹងការហ្វឹកហាត់គ្រប់វិញ្ញាសា ត្រៀមស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ

៦៖ កម្មវិធី WhatsApp កំពុងសាកល្បងមុខងារលុបសារដែលបានផ្ញើក្នុងរយៈពេល ២៤ម៉ោង

៧៖ តារាសម្តែងវ័យ៧៤ឆ្នាំ Youn Juh-jung ក្លាយជាស្ត្រីដំបូងរបស់កូរ៉េ ឈ្នះពានរង្វាន់ Oscar ផ្នែកសម្តែង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com