(ភ្នំពេញ)៖ មនុស្សចំនួន១៤នាក់ ជួបជុំលេងល្បែងស៊ីសង និងផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួន នៅវេលាម៉ោង ១៨៖៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពេលកម្លាំងល្បាតអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចុះឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែង ផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល នៅចំណុចផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា រ ខណ្ឌជ្រោយចង្វារ ។

លោកបានបន្តថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតសេ្តកូវីដ១៩ និងធ្វើចត្តាឡីស័កនៅព្រែកព្នៅ ចំណែកម៉ូតូ៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ។ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ សមត្ថកិច្ច នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕