(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន៣ ៥០០នាក់ ថែមទៀត ដែលក្នុងនោះក៏មានបរទេសចំនួន ២៩៣នាក់ដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែល Fresh News ទទួលបាន។

គិតត្រឹមថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន ៨ ០៧១នាក់ (បរទេសចំនួន ៤៤៣នាក់)។

អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕