(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយ លោក ផៃ ស៊ីផាន បានបង្កើតយន្តការមួយ ដើម្បីទទួល និងផ្ដល់ព័ត៌មានពីអ្វីដែលសាធារណជនលើកឡើង និងសំណូមពរផ្សេងៗ ជាពិសេស ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ក្នុងបរិបទទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

ក្នុងន័យនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្រេចរៀបចំយន្តការជាប្រចាំក្នុងការតាមដាន និងឆ្លើយឆ្លងជាមួយមហាជន ហើយផ្ដល់ព័ត៌មានទាំងនោះ នឹងត្រូវផ្តល់ជូនអ្នកនាំពាក្យរដ្ឋបាលរាជធានីខេត្តក្រុង ឬតាមបណ្ដារដ្ឋបាលស្រុកខណ្ឌ និងរដ្ឋបាលឃុំសង្កាត់នីមួយៗ ដើម្បីជ្រាបជាព័ត៌មាន ដើម្បីមានចំណាត់ការបន្ដ។

ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំមន្ត្រីប្រចាំការ ដើម្បីភ្ជាប់ទំនាក់ទំនង ទទួលតាមដាន និងផ្ដល់ដំណឹងជូនសាធារណជន ដូចរាយនាមខាងក្រោម៖

កញ្ញា គុន ស្រីដែន ៖ 092 872 335
លោក មាស ឆសុវឌ្ឍ ៖ 017 966 990
កញ្ញា ស្រ៊ី លីដា ៖ 070 628 560៕