(កណ្តាល)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានចាត់ទុកស្រ្តីមានតួនាទីសំខាន់ណាស់ ដែលមិនអាចខ្វះបាន សម្រាប់ ការងាររដ្ឋបាល នៃអង្គភាពនីមួយៗ ហើយប្រមុខរាជរដ្ឋាភិបាល បានលើកតម្កើង ស្រ្តីជាខ្លាំង គឺឲ្យមានសិទ្ធិស្មើនឹងបុរសទៀតផង។

នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្តាល បានអបរសាទរខួបលើកទី១០៥ នៃទិវា នារីអន្តរជាតិ៨ មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ «វិនិយោគលើសមភាព យេនឌ័រដើម្បី កិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ក្រោមវត្តមានលោកមេបញ្ជាការ និងមានការអញ្ជើញ ចូលរួមពីមេបញ្ជាការរង មន្រ្តីអាវុធហត្ថជាបុរស និងស្រ្តីជាច្រើននាក់ផ្សេងទៀត។

ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការបានថ្លែងថា ការរំលឹកខួបលើកទី១០៥ ទិវានារី អន្តរជាតិ ៨មីនា នេះប្រារព្ធឡើង ក្រោមប្រធានបទមួយ ដ៏មានអត្ថន័យជាយុទ្ធសាស្រ្តគឺ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកប ដោយចីរភាព» ក្នុងគោល បំណងបង្កើន និងពង្រឹងភាពអង់អាច របស់ស្រ្តី និងក្មេងស្រី និងការយល់ដឹង អំពីសិទ្ធ មនុស្ស របស់ស្រ្តី និងក្មេងស្រីមានសារៈសំខាន់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។

លោកមេបញ្ជាការបន្ថែមថា «នារីគឺជាកម្លាំងចលករសំខាន់ជាមន្ត្រីអាវុធហត្ថអនុវត្តច្បាប់ មិនអាចខ្វះបានក្នុងការ រួមចំណែក ជំរុញនាវាកម្ពុជាឆ្ពោះទៅ រកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយ និរន្តភាពស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែល បានទទួលស្គាល់ នឹងចាត់ទុកថា “ស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម” និងជាធនធាន ដ៏សំខាន់ មិនអាចខ្វះបានក្នុង ការអភិវឌ្ឍន៏ប្រទេស និងអង្គភាព» ។ ប្រការនេះបាន ទាមទារឲ្យគ្រប់ អង្គភាពត្រូវតែធ្វើការពង្រឹង សមត្ថភាពនិងបង្កឱកាស ឲ្យស្រ្តីមានការចូលរួម ក្នុងគ្រប់ទិដ្ឋភាពនៃ សកម្មភាពឲ្យបានពេញលេញ និងមានសមធម៌ ស្មើគ្នានិងបុរស។

មេបញ្ជាការបន្តថា ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយស្មារតី នៃទិវាអន្តរជាតិនារី ៨មីឲ្យក្លាយ ជាសកម្មភាព ជាក់ស្តែងសម្រាប់ ការលើកកម្ពស់សមធម៌ យេនឌ័រនៅកម្ពុជា ក៏ដូចក្នុងអង្គភាព។ ដូចដែលយើងបានដឹងទាំងអស់គ្នា រួចមកហើយនូវព្រះរាជសារ ព្រះវររាជមាតាជាតិខ្មែរ ទិវាអន្តរជាតិនារី៨មីនា នាដែលបងប្អូននារី យើងកំពុងប្រារព្ធ ប្រកបដោយឆន្ទៈ មុះមុតគឺជា ព្រឹត្តការណ៍ប្រចាំឆ្នាំដ៏សំខាន់ មួយរំលឹកឲ្យយើង ទាំងអស់គ្នា ឲ្យពិនិត្យមើលទៅលើស្ថានភាព ជីវភាពឋានៈតួនាទី ស្រ្តីកម្ពុជា ដែលជាធនធានមនុស្សប្រកប ដោយសក្តានុពលនៅក្នុងគ្រួសារនិង សង្គមលើការអប់រំ គ្រប់គ្រងផ្គត់ផ្គង់ ថែបំប៉ន់សមាជិកគ្រួសាររួមទាំង ការលើកកម្ពស់សីលធម៌សេច ក្តីថ្លៃថ្នូរនិង តម្លៃរបស់មនុ ស្សផងដែរ ។

នាឱកាសនោះលោកមេបញ្ជាការ ក៏បានជួយឧបត្ថមនៅសម្ភារ និងថវិកា ដល់ស្រ្តីកំពុងបម្រើការងារក្នុងអង្គភាពផងដែរ ។ សម្រាប់ស្រ្តីទាំងនេះ បានថ្លែងនូវការដឹងគុណចំពោះលោកមេបញ្ជាការ ដែលតែងតែយកចិត្តទុកដាក់ ដល់ពួកគាត់ជាស្ត្រីកំពុងបម្រើការ ទង្វើនេៈបានស្តែងចេញ នៅការស្រឡាញ់ អាណិត ចាត់ទុកស្ត្រីដូចជាម្តាយ បងស្រី ប្អូនស្រី ជាកូនស្រី និងលើកទឹកចិត្តដល់ស្រ្តី ឲ្យមានការខិតខំប្រឹងប្រែងប្រឡង ប្រជែងលើផ្នែកការងារឲ្យបុរស ៕