(ភ្នំពេញ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ជូនដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ និងរស់នៅក្នុងតំបន់បិទខ្ទប់ ព្រមទាំងមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ សរុបបានចំនួន ៤៥៣គ្រួសារ។

អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ នាឱកាសនេះ រួមមាន៖

ទី១៖ សង្កាត់ជ្រោយចង្វារ ១៥០គ្រួសារ
ទី២៖ សង្កាត់ព្រែកលៀប ១១០គ្រួសារ
ទី៣៖ សង្កាត់ព្រែកតាសេក ៤៨គ្រួសារ
ទី៤៖ សង្កាត់បាក់ខែង ១៤គ្រួសារ
និងទី៥៖ សង្កាត់កោះដាច់ ១៣១គ្រួសារ។

សម្រាប់ការចែកអំណោយនេះ គឺធ្វើឡើងដោយគ្មានការប្រមូលផ្តុំមនុស្សនោះទេ គឺលោកអភិបាលខណ្ឌ លោក ឃ្លាំង ហួត បាននាំដល់ចៅសង្កាត់ទាំង៥ ដឹកនាំក្រុមការចុះចែកដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕