(ភ្នំពេញ)៖ លោក ឆារស៍ វ៉ាន់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសានេះ បាននាំយកអំណោយទេយ្យវត្ថុរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនអំណោយទេយ្យវត្ថុដល់វត្ត សរុប១៦ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទេយ្យវត្ថុ ដែលត្រូវប្រគេន ក្នុង១វត្តៗ រួមមាន៖

* អង្ក ៤០បាវ ស្មើនឹង ១,០០០គីឡូក្រាម
* មីជាតិ ២០ កេស
* ទឹកផ្លែឈើ ១០ កេស
* ប៊ីចេង ១ កេសធំ
* ទឹកដោះគោខាប់ ២ កេសធំ
* ត្រីខ ២ កេសធំ
* ស្កស ១បាវ ស្មើនឹង ២៥ គីឡូក្រាម
* ទឹកស៊ីអ៊ីវ ៥ យួរ
* ទឹកត្រី ៥ យួរ
* អំបិល ១០កញ្ចប់ ស្មើនឹង ១០គីឡូក្រាម
* កាហ្វេ ៥ កញ្ចប់ធំ។

សូមជម្រាបថា ក្នុងដំណាក់កាលប្រទេសកម្ពុជាកំពុងទទួលនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចាត់ឱ្យតំណាង នាំយកនូវអំណោយទេយ្យទានមួយចំនួនធំប្រគេនដល់ព្រះសង្ឃ ដែលគង់នៅគ្រប់វត្តចំនួន ១៤២វត្តក្នុងរាជធានីភ្នំពេញ ដោយថ្ងៃដំបូងនេះបានប្រគេនចំនួន ៤១វត្តសិន ហើយក្រុមការងារនឹងជំរុញប្រគេនឱ្យបានគ្រប់ ១៤២វត្ត ក្នុងរយៈពេល ២ឬ៣ថ្ងៃ៕