(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៃភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាចមកទិញស្បៀងអាហារក្នុងតម្លៃទាបជាងទីផ្សារ សម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ការហូបចុកក្នុងពេលបិទខ្ទប់នេះ។

ចំពោះការទិញស្បៀងអាហារនេះ អាជ្ញាធរបានអនុញ្ញាតឱ្យប្រជាពលរដ្ឋម្នាក់ៗអាចទិញបានអង្ករ ៥០គីឡូក្រាម (តម្លៃសរុប ១២០,០០០រៀល) មី ២កេសតូច (តម្លៃសរុប ២០,០០០ម៉ឺនរៀល) ត្រីខកំប៉ុង ២យួរ (តម្លៃសរុប ១៩,០០០រៀល) ពងទា ៣០គ្រាប់ (តម្លៃសរុប ១,៣០០រៀល) ពងមាន់ ៣០គ្រាប់ (តម្លៃសរុប ១,៣០០ម៉ឺនរៀល)។

ចំពោះទីតាំងដែលលក់គ្រឿងឧបភោគបរិភោគ គឺនៅខាងលិចផ្សារប៉ោយប៉ែតថ្មី (ហៅផ្សារអគ្គៈ) ទល់មុខហាង ថុង វុទ្ធី (មនោរម្យ) ទិញ លក់ គ្រឿងអលង្ការគ្រប់ប្រភេទ៕