(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម​អបអរសាទរ​ទិវាសិទ្ធិនារី​អន្តរជាតិ ៨មីនា លើកទី១០៥ នៅក្រសួងមហាផ្ទៃ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ មន្រ្តីនគរបាលជាន់ខ្ពស់ និងនគរបាលជាស្រ្តីជាច្រើនរូបផងដែរ។ សូមបញ្ជាក់ថា សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ​៨​មីនា លើកទី១០៥ នាឆ្នាំ២០១៦នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព»