(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២នាក់ដែលទើបរកឃើញ ដោយម្នាក់រស់នៅស្រុករមាសហែក និងម្នាក់ទៀត រស់នៅក្រុងបាវិត។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News បានបង្ហាញអត្តសញ្ញាណរបស់អ្នកជំងឺកូវីដទាំង២នាក់នេះដូចខាងក្រោម៖

* ទី១៖ ឈ្មោះ វ័រ សុផល អាយុ៤៨ឆ្នាំ រស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក បានប៉ះពាល់ជាមួយស្ដ្រីឈ្មោះ គង់ ណូយ មានវិជ្ជមានជំងឺកូវីដ១៩ ដែលមានអ្នកប៉ះពាល់ផ្ទាល់ ចំនួន៣៣នាក់។

* ទី២៖ ឈ្មោះ ឡេង លីណា អាយុ២៤ឆ្នាំ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលមានអ្នកប៉ះពាល់ផ្ទាល់ ចំនួន១០នាក់។

រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ខាងលើ គិតចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយបើចេញរោគសញ្ញាសង្ស័យសូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕