(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាព កងពលតូចលេខ៧០ ធ្វើការពង្រីកទីតាំង ផ្តល់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី២ ដល់គ្រួសារយោធិន រហូត៨ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមជម្រាបថា ទីតាំងថ្មីដែលនឹងដំណើរការចាក់វ៉ាក់សាំងនៅថ្ងៃអាទិត្យទី២៥ ខែមេសាស្អែកនេះ គឺនៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនឹងមានក្រុមគ្រូពេទ្យ និងកម្លាំងរបស់កងពលតូចលេខ៧០ ចុះសម្របសម្រួល និងចាក់ជូនប្រជាពលរដ្ឋ រួមសហការជាមួយក្រុមការងារមកពីក្រសួងការពារជាតិ និងអគ្គបញ្ជាការរួមទាំង អាជ្ញាធរមូលដ្ខានផងដែរ ។

ទីតាំងចាក់វ៉ាក់សាំងទាំង៨ខណ្ឌនោះរួមមាន៖

*ទី១៖ ខណ្ឌចំការមន វិទ្យាល័យបឹងត្របែក ដឹកនាំដោយឧត្តមសេនីយ៍ឯក អ៊ួង សំកត់ លេខទូរស័ព្ទ 012882977
*ទី២៖ ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា ដឹកនាំដោយឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ លេខទូរស័ព្ទ 0977585711
*ទី៣៖ ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក ដឹកនាំដោយឧត្តមសេនីយ៍ទោ ភឺន ផល្លា លេខទូរស័ព្ទ 012886970
*ទី៤៖ ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង ដឹកនាំដោយឧត្តមសេនីយ៍ទោ សៅ ខាន់ លេខទូរស័ព្ទ 017665777
*ទី៥៖ ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចំរេះ ដឹកឧត្តមសេនីយ៍ទោ ឈុន មឿន លេខទូរស័ព្ទ 017525000
*ទី៦៖ ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ឧត្តមសេនីយ៍ត្រី យុង ខេមរា លេខទូរស័ព្ទ 012612169
*ទី៧៖ ខណ្ឌដង្កោ អនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង ដឹកនាំដោយឧត្តមសេនីយ៍ត្រី ឆុន សុវណ្ណ ទូរស័ព្ទលេខ 016660175 និង
*ទី៨៖ ខណ្ឌពោធិ៍សែនជ័យ ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)។

គួររំលឹកដែរថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនយោធិននិងគ្រួសារយោធិននេះ គឺចាប់តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មកម្ល៉េះ ក្នុងគ្រាដែលប្រទេសកម្ពុជាបានបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល៕