(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា នៅសាលប្រជុំនាយកដ្ឋាន នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ឯក ចាន់ វ៉ានធឿន ប្រធាននាយកដ្ឋាន។

នាឱកាសនោះ ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានកោតសរសើរក្រៃលែងចំពោះនារី ដែលបានបំពេញ កាតព្វកិច្ចយ៉ាងច្រើន ដោយរែកពន់កិច្ចការមួយចំនួនដែលបុរសមិនអាចធ្វើបានទាំងការងារក្នុងស្ថាប័នរដ្ឋ ក៏ដូចជាការធ្វើជាមាតា, ការធ្វើគ្រប់កិច្ចការ សព្វសារពើនៅក្នុងគេហដ្ឋាន ដូចពាក្យស្លោកថា «នារីជាមាតាពិភពលោក»៕