(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយបានប្រកាសពីការរកឃើញអ្នកកើតកូវីដ១៩ ចំនួន៤នាក់ ដែលជាអ្នកលក់មាសនៅផ្សារសាលាលេខ៥។

លោក ប្រាក់ វ៉ុន បានឲ្យដឹងថា អ្នកទាំង៤នេះ មានទីលំនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសថា ឆ្លងកូវីដ១៩ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។ មុនកើតកូវីដ១៩ ពួកគេបានទៅជួបបងប្រុសរបស់ខ្លួន នៅផ្សារកណ្តាលរាជធានីភ្នំពេញ ដែលវិជ្ជមានកូវីដ១៩។

ព័ត៌មានបន្ថែម Fresh News នឹងផ្សាយជូនជាបន្តបន្ទាប់ទៀត៕