(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែទុក្ខជូនគ្រួសារសពបុរស២នាក់ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលទើបប្រកាសជាផ្លូវការនៅមុននេះបន្ដិច។

សពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទាំង២នាក់ នេះរួមមាន៖

* ទី១៖ លោក លឹម ជា អតីតបុគ្គលិកបម្រើការងារនៅកាស៉ីណូ ក្រុងបាវិត ខេត្តស្វាយរៀង បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១

* ទី២៖ លោក សួស វាសនា អតីតបុគ្គលិកបម្រើការងារនៅកាស៉ីណូ ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង០១៖១០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាលិខិតរំលែកទុក្ខរបស់លោកអភិបាលខេត្តស្វាយរៀង៖