(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយ បង្ហាញទីតាំង និងពេលវេលាសម្រាប់កម្មករនិយោជិតតាមរោងចក្រ នៅរាជធានីភ្នំពេញ អាចទៅចាក់វ៉ាក់សាំងជំងឺកូវីដ១៩ លើកទី២ ដែលនៅជិតទីតាំងខ្លួនកំពុងរស់នៅ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងការងារ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនឹងត្រឡប់ទៅកាន់ទីតាំងរោងចក្រ ដែលធ្លាប់ចាក់ដូសទី១វិញ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះតទៅ ដោយមានកាលវិភាគសលម្អិត ដែលបានផ្ញើជូនជាមួយសេចក្ដីជូនដំណឹងនេះ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖