(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងដំណាក់កាលបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ប្រមាណជាង១០០គ្រួសារ នៅមូលដ្ឋានខណ្ឌដង្កោ ទទួលបានអំណោយពីសប្បុរសជន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយជីវភាព។

សប្បុរសជនដែលបានយកអំណោយប្រគល់ជូនប្រជាពលរដ្ឋនាឱកាសនេះ គឺលោក លន មុនីសីលា (Cany) អគ្គនាយកក្រុមហ៊ុន People Events (Cambodia) និង People Market (Cambodia) ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធផងដែរ។

ក្នុងនោះសប្បុរសជនបានចែកជូនគ្រួសារក្រី និងចៅសង្កាត់ ប្រធានភូមិ ដោយក្នុងមួយគ្រួសារទទួលបាន មីមួយកេស, ត្រីខ១០កំប៉ុង និងថវិកាមួយចំនួន។

ជាមួយគ្នានេះ ក៏បានឧបត្ថម្ភជូនកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នូវឃីដចំនួន១០០កញ្ចប់ មួយកញ្ចប់មានទឹកអប់៤ដបតូចៗ នាំចូលពីអឺរ៉ុបសម្រាប់បាញ់បំបាត់ក្លិនញើស ដែលឧបត្ថម្ភដោយក្រុមហ៊ុន អារីយ៉ាវង្សគីម៕