(ភ្នំពេញ)៖ គិតមកដល់ថ្ងៃនេះមានរយៈពេល១សប្ដាហ៍ហើយ ដែលខ្សែអាត់សំលេងរឿងអាស្រូវផ្លូវភេទក្រៅផ្ទះរបស់ លោក កឹម សុខា​ ត្រូវបានបែកធ្លាយជាសាធារណៈ ហើយ Fresh News ក៏បានធ្វើការផ្សាយជាបន្តបន្ទាប់អស់រយៈពេលមួយសប្ដាហ៍មកហើយដែរ។

នៅក្នុងសប្ដាហ៍កន្លងមកនេះ ព័ត៌មានដែលបង្ហោះតាម Fresh News មានរាប់រយរឿង ទាំងរឿងជាតិ និងអន្តរជាតិ តែសំរាប់រឿងជាតិដែលមាន អ្នកចាប់អារម្មណ៍ និងតាមដានចុច ចូលមើលច្រើនជាងគេគឺរឿងពាក់ព័ន្ធនឹង «រឿងអាស្រូវផ្លូវភេទ របស់លោក កឹម សុខា» ជាមួយស្រីក្មេងដែលត្រូវបានគេថតសំលេងបាន បង្ហោះតាម Facebook ឈ្មោះ «រឿងពិត CNRP» ដោយមានអ្នកចុចចូលអាន រហូតដល់ជាង៣លានដង (Pageviews) ឯណោះ និយាយរួមគឺមានអ្នកចុចចូលមើលច្រើនលើសលប់ជាងគេប្រចាំសប្ដាហ៍។

Fresh News គឺជាបណ្ដាញផ្សព្វផ្សាយព័ត៌មានដ៏សំបូរបែបលឿនរហ័ស អាចទុកចិត្តបានដោយគិតមកដល់ពេលនេះ មានអតិថិជនជាងកន្លះលាននាក់ (ជាង៥០ម៉ឺននាក់)។ Fresh News បាននឹងកំពុងភ្ជាប់លោកអ្នកទៅកាន់ពិភពព័ត៌មាន ដែលកំពុងកើតមាននៅ​កម្ពុជា នឹងនៅ​ជុំវិញពិភពលោក៕