(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន នៅភូមិថ្មីខ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក អ៊ុន ចាន់ដា បញ្ជាក់ថា ទីតាំងភូមិមួយនេះ នឹងត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹងឡើងវិញ។

គួរជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋចំនួន៣នាក់បន្ថែមទៀត នៅស្រុកស្រីសន្ធរ៕