(ភ្នំពេញ)៖ samsung ​បានប្រកាសសម្ពោធម៉ាស៊ីនត្រជាក់ ដែលរចនាជារាងត្រីកោណថ្មី ដែលមានខ្យល់ ត្រជាក់ស្រួល និងមានប្រយោជន៍ដល់សុខភាព។ ម៉ាស៊ីនត្រជាក់រាងត្រីកោណនេះ ធ្វើឲ្យខ្យល់ត្រជាក់ចេញបានលឿនបំផុត ដែលអាចសាយភាយពេញបន្ទប់ ដោយសារបច្ចេកវិទ្យា POWER boost បង្កើតឡើងដោយ 8-Pole Inverter  ហើយបច្ចេកវិទ្យា Digital Inverter របស់សាមសុង ជួយសន្សំសំចៃ ថាមពលអគ្គីសនីយ៉ាងមានប្រសិទ្ធភាព រហូតដល់68%។ ជាងនេះ ទៅទៀតបច្ចេកវិទ្យា Virus Doctor និង  3 Care Filter មានសមត្ថភាពខ្ពស់ក្នុង ការច្រោះធូលី មេរោគក្នុងខ្យល់ និងបាក់តេរីផ្សេងៗដែលបង្កឲ្យមាន ជំងឺអាឡែរហ្សី។

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា និងឡាវបានឲ្យដឹងថា៖ «រូបរាងដ៏ស្រស់ស្អាត និងសមត្ថភាព ធ្វើឲ្យត្រជាក់របស់ ម៉ាស៊ីនត្រជាក់នេះ បាននាំមកនូវផាសុខភាព ដល់អតិថិជនរបស់យើង។ យើងបានបង្កប់ លក្ខណៈពិសេសៗនិងទំនើបៗ ដើម្បីធានាថា វាគឺជាឧបករណ៍ឆ្លាតវៃ និង​ផ្តល់ភាពសុខស្រួល ដល់អតិថិជននៅដើមឆ្នាំនេះ។ នោះគឺជាការបង្កើតថ្មីពិតៗ​»។

វាអាចរក្សាសីតុណ្ហភាព នៅក្នុងបន្ទប់ឲ្យត្រជាក់រហូត ដោយមិនចាំបាច់បិទបើក ឬក៏កំណត់ សីតុណ្ហភាពចុះឡើង ដូច្នេះវាប្រើប្រាស់ថាមពលអគ្គីសនីកាន់តែតិច។ បច្ចេកវិទ្យា Digital Inverter ជំនាន់ថ្មីប្រើប្រាស់ ថាមពលត្រឹមតែ៣២% នៃការប្រើប្រាស់ថាមពល ម៉ាស៊ីនត្រជាក់ ធម្មតា ដូច្នេះមានន័យថា វាអាចសន្សំសំចៃរហូតដល់ទៅ ៦៨%។ ជាមួយនឹងមុខងារនេះ នឹង ធ្វើឲ្យបន្ទប់ត្រជាក់លឿនជាងមុន ដោយសារដំណើរការក្នុងកម្រិត អតិបរិមាជាមួយនឹងល្បឿន កង្ហារត្រឹមតែ៣០នាទីប៉ុណ្ណោះដើម្បីបង្ក្រប់ ភាពត្រជាក់ក្នុងបន្ទប់។

សូមបញ្ជាក់ថា បច្ចេកវិទ្យា 8-Pole Motor ជាបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ ដែលបង្កើតឡើងដំបូង គេបង្អស់លើពិភពលោក ដោយក្រុមហ៊ុនសាមសុង។ សម្រាប់រដូវក្តៅ ដែលមកដល់ខាងមុខនេះ លោកអ្នកមិនបាច់បារម្ភពីភាពក្តៅស្អុះស្អាប់ទៀត នោះឡើយ ដោយគ្រាន់តែត្រូវការម៉ាស៊ីនត្រជាក់មួយ ពីក្រុមហ៊ុនសាមសុងប៉ុណ្ណោះ។ រាល់ការ ទិញនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មីមួយនេះ លោកអ្នកនឹងទទួលបានការធានាពីក្រុមហ៊ុនសាមសុង រហូតដល់ទៅ 10 ឆ្នាំ។ លើសពីនេះទៀតលោកអ្នក ក៏ទទួលនូវជើងភ្ជាប់ជញ្ជាំង ការតម្លើង និងការសម្អាតម៉ាស៊ីត្រជាក់ចំនួនមួយដងដោយឥតគិតថ្លៃ។

​ក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើង នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។
យើងកំពុងតែនាំគេផ្នែកអ៉ីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិក ចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ដើម្បីស្វែងរកព័ត៌មានបន្ថែម និងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com៕