(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បានដឹកនាំក្រុមការងារចុះពិនិត្យស្រាវជ្រាវរកឃើញប្រជាពលរដ្ឋចំនួន ៨នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រជាពលរដ្ឋចំនួន ១៨នាក់ផ្សេងទៀត បានប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ ខៀវ ដាឡៃ អាយុ២៨ឆ្នាំ រស់ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោមនេះ៖

*ទី១ ៖ ឈ្មោះ ខោ លន ភេទស្រី អាយុ៥១ឆ្នាំ
*ទី២ ៖ ឈ្មោះ ខៀវ ម៉េងស្រួយ ភេទប្រុស អាយុ៧ឆ្នាំ
*ទី៣ ៖ ឈ្មោះខុម ផាន់និត ភេទប្រុស អាយុ១១ឆ្នាំ
*ទី៤ ៖ ឈ្មោះ ខៀវ សៀងម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ
*ទី៥ ៖ ឈ្មោះ ដារ៉ា ភូ ភេទប្រុស អាយុ ១ឆ្នាំ
*ទី៦ ៖ ឈ្មោះ ហេង គឹមឡាង ភេទស្រី អាយុ ១២ឆ្នាំ
*ទី៧ ៖ ឈ្មោះ ខៀវ ដាលីន ភេទស្រី អាយុ ៣២ឆ្នាំ
*ទី៨ ៖ ឈ្មោះ ខុម សុខហេង ភេទស្រី អាយុ ១៨ខែ។

ចំណែកអ្នកប៉ះពាល់ដោយប្រយោលចំនួន ១៨នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ ហឿន សោភ័ណ្ឌ ភេទស្រី អាយុ៤២ឆ្នាំ
ទី២៖ ឈ្មោះ ប៉ាត់ សាវុធ ភេទប្រុស អាយុ៤១ឆ្នាំ
ទី៣៖ ឈ្មោះ ខៃ ឡោ ភេទស្រី អាយុ៥៧ឆ្នាំ
ទី៤៖ ឈ្មោះ ខា ថេត ភេទស្រី អាយុ៣៧ឆ្នាំ
ទី៥៖ ឈ្មោះ ខា ខួច ភេទស្រី អាយុ ២៨ឆ្នាំ
ទី៦៖ ង៉ែត ចិត្រា ប្រុស អាយុ៣០ឆ្នាំ
ទី៧៖ ឈ្មោះ ចិត្រា ដូណា ភេទប្រុស អាយុ ២០ខែ
ទី៨៖ ទារិកា ចិត្រា ដានីកា អាយុ៦ខែ
ទី៩៖ កុមារី ហេង គឹមហួយ អាយុ៨ឆ្នាំ
ទី១០៖ កុមារា ហេង លីហួ អាយុ១១ឆ្នាំ
ទី១១៖ ឈ្មោះ ខា ចាន់លាង ភេទស្រី អាយុ ៣៣ឆ្នាំ
ទី១២៖ ឈ្មោះ ពឹន លី ភេទស្រី អាយុ ៦០ឆ្នាំ
ទី១៣៖ ឈ្មោះ ហុង ស្រីអូន ភេទស្រី អាយុ ១៨ឆ្នាំ
ទី១៤៖ ឈ្មោះ ហុង សុខហេង ភេទស្រី អាយុ ១៤ឆ្នាំ
ទី១៥៖ ឈ្មោះ ជួប ឌឿន ស្រី អាយុ៦១ឆ្នាំ
ទី១៦៖ ឈ្មោះ ឡេង លី ភេទប្រុស អាយុ ៦២ឆ្នាំ
ទី១៧៖ ឈ្មោះ ប៉ឹន អឹត ភេទស្រី អាយុ ៤៧ឆ្នាំ
និងទី១៨៖ ឈ្មោះ ស្រស់ ភេទប្រុស អាយុ ២១ឆ្នាំ។

សូមបញ្ជាក់ផងដែរថា ទាក់ទិនទៅនឹងអ្នកប៉ះពាល់ផ្ទាល់បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលរបស់រដ្ឋបាលខេត្តកំពង់ចាម នាសាលាគរុកោសល្យភូមិភាគកំពង់ចាមរួចហើយ។ ដោយឡែកចំពោះអ្នកប៉ះពាល់ ដោយយប្រយោលត្រូវអនុញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន៕