(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៥,៣២២,៥៥៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,០៨៤,៩៩៥នាក់ និងជាសះស្បើយឡើងវិញ ១២៣,៣០៩,៥០៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៦៦៩,១២១នាក់ ស្លាប់ចំនួន ៥៨៤,២២៦នាក់ និងជាសះស្បើយចំនួន ២៥, ២៣៦,៦៥៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៦,២៥៧,៣០៩នាក់ ស្លាប់ចំនួន ១៨៦,៩២៨នាក់ និងជាសះស្បើយ ១៣,៦៤១, ៦០៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,១៧២,១៣៩នាក់ ស្លាប់ ៣៨៣,៧៥៧នាក់ និងជាសះស្បើយ ១២,៦៧៣, ៧៨៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖