(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៤៤៦នាក់ថែមទៀត ភាគច្រើននៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៣០នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤៤លាន ៤៣ម៉ឺននាក់ ស្លាប់ជាង ៣លាននាក់ និងជាសះស្បើយជាង ១២២លាន ៦០ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់មនុស្ស៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៦នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ក្រសួងសុខាភិបាល អនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩

៦៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៤៧០នាក់ទៀត» និងអ្នកជំងឺ៧នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ ក្រសួងសុខាភិបាល ណែនាំកន្លែងផ្តល់សេវាសុខាភិបាលឯកជន ចង់ប្រើប្រាស់ឧបករណ៍តេស្តកូវីដ១៩រហ័ស ត្រូវគោរពតាមគោលការណ៍ណែនាំ

៨៖ កំណត់ត្រាថ្មីទៀតនៅឥណ្ឌា! រកឃើញអ្នកឆ្លងកូវីដ-១៩លើស «៣០០,០០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ២,១០២នាក់ស្លាប់

៩៖ អគ្គមេបញ្ជាការកងទ័ព បើកផ្លូវឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះយោធាផ្កាយពីរ ស៊ុ ពៅ ដែលរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីភ្នំពេញទៅស្វាយរៀង

១០៖ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនធំៗពីរទៀតនៅមីយ៉ាន់ម៉ា ដែលជាប្រភពធនធានចម្បងៗសម្រាប់យោធា

១១៖ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ផ្ញើសារសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ១៩

១២៖ រោងចក្រមួយនៅអាមេរិក ត្រូវតែដោះស្រាយបញ្ហាមួយចំនួនសិន ទើបអាចផលិតវ៉ាក់សាំង Johnson & Johnson ឡើងវិញ

១៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ បក្សរដ្ឋ និងប្រជាជនវៀតណាម ដែលតែងយកចិត្តទុកដាក់ថែរក្សាចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយកម្ពុជា គ្រប់កាលៈទេសៈ

១៤៖ ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំងចិន Sinovac អាចផ្តល់ការការពាររហូតដល់៩៩.៤ភាគរយ ប្រឆាំងកូវីដ-១៩

១៥៖ ១ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ៥៧ម៉ឺននាក់

១៦៖ អូស្ត្រាលីបើកការស៊ើបអង្កេតលើករណីឆ្លងកូវីដ-១៩ ក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក

១៧៖ បុរស២នាក់ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ បានចេញសារភាពកំហុស ធ្វើកិច្ចសន្យា និងត្រូវបានផាកពិន័យម្នាក់ៗ៥លានរៀល

១៨៖ UPDATE: សិង្ហបុរីនិងម៉ាឡេស៉ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់

- ព័ត៌មាន Fresh News Plus

១៖ ម្ចាស់ផ្ទះជប៉ុន ប៉ះបារាំង វគ្គចែកពូលនៃព្រឹត្តិការណ៍ Tokyo Olympics 2020

២៖ ទ័ពស្រ្តីចក្រភពអង់គ្លេស ប៉ះទ័ពស្រ្តីកាណាដា នៅព្រឹត្តិការណ៍ Tokyo Olympics 2020 វគ្គចែកពូល

៣៖ ទីក្រុង Dublin អាចខកខានធ្វើម្ចាស់ផ្ទះ Euro 2020 ក្រោយមិនទាន់អាចសម្រេចបាន ២៥ភាគរយតាម UEFA

៤៖ របាយការណ៍បង្ហាញថា Tesla អាចនឹងត្រូវផលិតរថយន្តចំនួន ១លានគ្រឿង ទើបអាចបំពេញតម្រូវការទីផ្សារក្នុងឆ្នាំនេះបាន

៥៖ តារាកំប្លែង យ៉េយ៉េ បញ្ជាក់ពីអាការៈជំងឺកូវីដ-១៩ របស់ខ្លួន ខណៈកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ

៦៖ ខ្សែបម្រើ Valverde របស់ Real វិជ្ជមាន COVID-19 នឹងអវត្តមាន ៤ប្រកួតខាងមុខ

៧៖ គ្មានការធ្វើតេស្ត COVID-19 លើអ្នកគាំទ្រនៅក្របខណ្ឌ Singapore Premier League នោះទេ ចាប់ពីចុងសប្តាហ៍នេះ

៨៖ Super League មាន ១០ក្លិបហើយប្រកាសដកខ្លួនចេញពីការប្រកួត ក្នុងចំណោមក្លិបទាំង១២

៩៖ ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ «Brit Awards» របស់អង់គ្លេស ប្រកាសធ្វើឡើង ដោយមានការជួបជុំមនុស្សខ្ទង់ពាននាក់ ហើយមិនតម្រូវឲ្យរក្សាគម្លាត និងពាក់ម៉ាស

១០៖ CAMSOC ជំរុញការធ្វើស្វ័យហ្វឹកហាត់ អំឡុងពេលបិទខ្ទប់ ដើម្បីត្រៀមស៊ីហ្គេម និងអូឡាំពិក

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com