(ភ្នំពេញ)៖ រូបភាពជាច្រើនសន្លឹកដែលត្រូវថតបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញពីដំណើរការចាក់វ៉ាក់សាំងកូវីដ១៩លើកទី២ ដល់ប្រជាពលរដ្ឋតាមខណ្ឌ ក្នុងរាជធានីភ្នំពេញ ដែលត្រូវរៀបចំឡើងដោយ ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ។

ក្នុងរូបភាពទាំងនេះ គេងសង្កេតឃើញថា ដំណើរការចាក់វ៉ាក់សាំងខាងលើ ដែលបានធ្វើឡើងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើនកុះករ បានទៅទទួលវ៉ាក់សាំងតាមការកំណត់ ប៉ុន្តែសកម្មភាព ខ្លះ បានប្រព្រឹត្តទៅតាមវិធានការសុខាភិបាលជានិច្ច ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផងដែរ ខណៈដែលទីតាំងខ្លះការរៀបចំមិនទាន់មានការប្រសើរនោះឡើយ ដោយប្រជាពលរដ្ឋនាំគ្នា ទៅប្រជ្រៀតគ្នា យ៉ាងណែនតាន់តាប់ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺ ដូច្នេះតាមទីតាំងនីមួយៗគួរមានការរៀបចំឡើងវិញ បានល្អប្រសើរជាងនេះ។

ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដែលរៀបចំកន្លែងចាក់វ៉ាក់សាំងលើកទី២ ជូនប្រជាពលរដ្ឋ សូមអំពាវនាវដល់សមត្ថកិច្ចនៅតាមគោលដៅ ជួយសម្រួល និងអនុញ្ញាតឲ្យពួកគាត់បានធ្វើណើរ មកចាក់វ៉ាក់សាំងដូសលើកទី២ផង៕

ទស្សនារូបភាព ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខណ្ឌ ក្នុងរាជធានីភ្នំពេញ ខាងក្រោមនេះ៖