(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៧ ខែមីនានេះ បានដាក់ចេញនូវផែនការសកម្មភាពចំនួន៦ចំណុចសំខាន់ៗ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំង ឡើងថែមទៀត បម្រើដល់ការដឹកជញ្ជូន និងឡូជីស្ទីក។

ការថ្លែងប្តេជ្ញារបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ ២០១៦៖ ភាពជាដៃគូរវាងវិទ្យាស្ថានបណ្តាបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារ ANZ Royal «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនា សម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់, កំណើន និងការអភិវឌ្ឍ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវតែបង្កើនការវិនិយោគសាធារណៈ ទៅលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់យន្តការភាពជាដៃគូរវាងវិស័យឯកជនជាមួយរដ្ឋ និង ការបន្តអនុវត្តកម្មវិធីកែទម្រង់ ព្រមទាំងពង្រឹងអភិបាលកិច្ច និងសមត្ថភាពរបស់ស្ថាប័ន ។ ក្នុងនោះយើងប្តេជ្ញាអនុវត្តនូវសកម្មភាពសំខាន់ៗ ដូចខាងក្រោម ៖

១-យើងនឹងពង្រីកបន្ថែម និងកែលំអផ្លូវជាតិ និងអន្តរជាតិ ព្រមទាំងផ្លូវតភ្ជាប់តំបន់ជនបទទៅ នឹងទីក្រុងចម្បងៗ និង តំបន់សេដ្ឋកិច្ចពិសេសរបស់យើង ។

២-យើងនឹងពង្រីកផ្លូវទឹកទូទាំងប្រទេស ដើម្បីជំរុញការប្រើប្រាស់ជាមធ្យោបាយចម្បង ក្នុងការដឹកជញ្ជូនទំនិញ និង ដឹកជញ្ជូនមនុស្ស ។

៣-យើងនឹងបង្កើតប្រព័ន្ធផ្លូវដែកជាតិមានប្រសិទ្ធភាពខ្ពស់ ដើម្បីតភ្ជាប់ទីក្រុងធំៗ ទៅនឹងប្រទេសជិតខាង និង ដៃគូញណិជ្ជកម្មនានា ដូចជាប្រទេសចិន, ថៃ និងវៀតណាម។

៤-យើងនឹងអភិវឌ្ឍផែសមុទ្រ និងផែទន្លេថែមទៀត ជាពិសេស នៅក្នុងតំបន់ដែលតភ្ជាប់ទៅនឹងតំបន់សេដ្ឋកិចពិសេសសំខាន់ៗដើម្បីកាត់ បន្ថយចំណាយផ្នែកឡូជីស្ទីក និងចំណាយដឹកជញ្ជូនតាមផ្លូវទឹក។

៥-យើងនឹងបញ្ចុះថ្លៃអគ្គិសនី និងពង្រីកដែនគ្របដណ្តប់ និងទំនុកចិត្តលើការផ្គត់ផ្គង់អគ្គិសនី ។

៦-យើងនឹងបន្តការងារសំដៅកាត់បន្ថយថែមទៀត នូវថ្លៃឡូជីស្ទីក និង ចំណាយលើការធ្វើជំនួញឆ្លងកាត់ព្រំដែន ដើម្បីពង្រឹងសមត្ថភាពរបស់យើង ក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង និងដៃគូញណិជ្ជកម្មនានា ដូចជា ថៃ និង វៀតណាម ដែលមានចំណាយឡូជីស្ទីកទាបជាងយើងនោះ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដើម្បីជំរុញការងារពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងឡូជីស្ទីក ឈានទៅបង្កើន ការតភ្ជាប់ នៅក្នុងប្រទេស និងក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាព គឺយើងត្រូវតែផ្តោតការយកចិត្តទុក ដាក់លើកត្តាដែល កំណត់ភាពជោគជ័យរបស់យើង ក្នុងនោះរួមមាន៖

ទី១- យើងត្រូវប្រឹងប្រែងទ្វេដង ដើម្បីធានាឱ្យមានការសម្របសម្រួល និង ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវចំណុចសំខាន់ៗ នៃគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្ម ក្នុងនោះមានទាំងផែនការមេសម្រាប់ការដឹកជញូន និង ឡូជីស្ទីក, សហប្រតិបត្តិការ និងកិច្ចសហការ កាន់តែខ្លាំងក្លារវាងក្រសួង និង ស្ថាប័នសំខាន់ៗ ជាពិសេសក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាត្រូវសម្របសម្រួល និង ជំរុញការងារដោយពិគ្រោះ យោបល់យ៉ាងដិត ដល់ជាមួយវិស័យឯកជន ទាំងក្នុងស្រុក និងអន្តរជាតិ និងដោយប្រើប្រាស់យន្តការផ្សេងៗ ដូចជា វេទិការដ្ឋាភិបាល និង វិស័យឯកជន, ក្រុមការងារ រួមជាមួយសមាគមតាមអនុវិស័យសំខាន់ៗនៃការដឹកជញ្ជូន និង ឡូជីស្ទីក។

ទី២- យើងត្រូវជំរុញការប្រកួតប្រជែង មានលក្ខណៈល្អត្រឹមត្រូវក្នុងផ្នែកសេវាឡូជីសីក និងដឹកជញូន ទាំងសម្រាប់អ្នកផ្តល់សេវាក្នុងស្រុក និង មកពីបរទេស ដើម្បីកាត់បន្ថយចំណាយ និងបងើនប្រសិទ្ធភាព និងតម្លាភាពនៅក្នុងទីផ្សារ។

ទី៣- យើងត្រូវបន្តកែលំអក្របខណ្ឌបទបញ្ញត្តិគយ និង ឡូជីស្ទីក និងប្រព័ន្ធគាំទ្រ ដូចជាច្រកចេញចូលតែមួយ ថ្នាក់ជាតិ និង ការតភ្ជាប់ទៅនឹងច្រកចេញចូល តែមួយរបស់ឤស៊ាន ដើម្បីកាត់បន្ថយចំណាយឧស្សាហកម្ម ដែលមាន ទាំងការបង់ប្រាក់ កម្រៃក្រៅផូវការផងដែរ និង ដើម្បីបងើនប្រសិទ្ធភាពនៃលំហូរទំនិញ និង មនុស្សឆ្លងកាត់ព្រំដែន ។

ទី៤- យើងត្រូវធ្វើការងាររួមគ្នាដើម្បីជំរុញឱ្យការវិនិយោគសាធារណៈ និងឯកជន ឱ្យមានគុណភាពកាន់តែប្រសើរឡើង ដើម្បីអភិវឌ្ឍ និង បំពេញចន្លោះខ្វះខាតនៅកុង ប្រព័ន្ធឡូជីស្ទីក និងការដឹកជញ្ជូន។ ក្នុងនេះមានជាឤទិ៍ការថែទាំផ្លូវជាតិ ពិសេសច្រកសំខាន់ៗ សម្រាប់ការដឹកជញ្ជូនទំនិញឧស្សាហកម្ម, ពាណិជ្ជកម្ម និងទេសចរណ៍, ការបញ្ចប់ការងារស្តារ និងពង្រីកផ្លូវែដក និងការធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធឤកាសយានដ្ឋាន និងផែសមុទ្រ៕