(សៀមរាប)៖ ការងារជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនោះ សម្រេចលទ្ធផលបាន ៤០ ភាគរយហើយ ដោយការងារនេះ អនុវត្តនៅត្រង់ជ្រុងខាងជើងឈៀងខាងកើត រួតទី២ នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនេះ។

កិច្ចការនេះធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) នៃប្រទេសអាល្លឺម៉ង់។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្ន អនុវត្តបានប្រមាណ ៤០ ភាគរយហើយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ៕