(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ លោក ឡុង ស្រេង ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយឃុំ​ត្នោត ស្រុកកញ្ច្រៀច ខេត្ដព្រៃវែង បានរៀបចំ​ឲ្យមានការ​ប្រកួតកីឡាបាល់ទាត់ និងបាល់ទះ​ជាលក្ខណៈ​មិត្ដភាព។

ក្នុងការប្រកួតបាល់ទាត់ក្រុម U21 ឃុំត្នោតជួបជាមួយក្រុម U21 ឃុំគោកគងលិច ជាលទ្ធផល U21 ត្នោត ឈ្នះ 2-1 គោកគង់លិចចាញ់។ ក្រុម U16 ​ឃុំត្នោតជួបជាមួយ U16 ឃុំស្វាយរមៀត ជាលទ្ធផល U16 ត្នោត 2-0 U16 ស្វាយរមៀតចាញ់ រីឯបាល់ទះយុវជនឃុំត្នោតជួបជាមួយយុវជន​ ឃុំស្វាយរមៀត ជាលទ្ធផលយុវជនឃុំត្នោតឈ្នះ៣សិត ទល់១សិត យុវជនឃុំស្វាយរមៀតចាញ់ ការប្រកួតកីឡារវាងឃុំ និងឃុំជាលក្ខណៈ​មិត្ដភាព ធ្វើឲ្យអាណាព្យាបាល​ពួកគាត់ និងមិត្ដភក្តិ​រួមថ្នាក់ រួមសាលាដែលបានចូលរួមគាំទ្រទាំងអស់មានការសប្បាយចិត្ត និងស្រែកហ៊ោកញ្រ្ជៀវចំពោះ​លទ្ធផលដែលក្រុមរបស់ពួកគាត់ ទទួល​បានជ័យជំនះក្នុងប្រកួតឈ្នះ​ទាំងបាល់ទាត់ និងបាល់ទះ៕