(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី១ រវាងសាខា និងសាខា នៅទីលាន។

ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាងសាខាទី៩ ប្រកួតជាមួយសាខាទី១៤ និងសាខាទី៤ ប្រកួតជាមួយសាខាទី១៥។  ចំណែកពេលរសៀលគឺមានសាខាទី៨ ប្រកួតជាមួយសាខា​ទី១៣ និងសាខាទី១២ ប្រកួតជាមួយសាខាទី១ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។

សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេ​រិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕