(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦២៤នាក់ ខណៈអ្នកជំងឺចំនួន៤៨នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤២លាននាក់ ស្លាប់ជាង ៣លាននាក់ និងជាសះស្បើយជាង ១២០លាន ៥៣ម៉ឺននាក់!

៣៖ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ LOCKDOWN រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៣ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យប្រើវិធានការបិទខ្ទប់ ផ្សារ និងទីតាំងលក់ដូរទាំងឡាយណា ដែលគ្មានសណ្ដាប់ធ្នាប់ ឬមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ១៩

៦៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «ជិត១,៤០០នាក់ទៀត» ខណៈជំងឺ៣នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៧៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងពាណិជ្ជកម្ម រៀបចំជាបន្ទាន់ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង លក់ឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម)

៨៖ ឥណ្ឌាបំបែកកំណត់ត្រាថ្មី ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ២៧៣,០០០នាក់ និងអ្នកជំងឺជាង ១,៦០០នាក់ស្លាប់ក្នុង១ថ្ងៃ!

៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យកំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម»

១០៖ ហ្វីលីពីនបន្តការចាក់វ៉ាក់សាំង AstraZeneca ឡើងវិញ ឲ្យអ្នកដែលមានអាយុក្រោម៦០ឆ្នាំ ក្រោយផ្អាកមួយរយៈ

១១៖ នាយឧត្តមសេនីយ៍ នេត សាវឿន ចេញបញ្ជាកម្លាំងនគរបាលនៅតាមគោលដៅទាំងអស់ ត្រូវក្រោកឈរដើម្បីសួរនាំអ្នកធ្វើដំណើរ ហើយត្រូវប្រើពាក្យសម្ដីឲ្យបានសមរម្យ

១២៖ ហុងកុងសម្រេចផ្អាកជើងហោះហើរមកពីឥណ្ឌា, ប៉ាគីស្ថាន និងហ្វីលីពីនរយៈពេល ២សប្ដាហ៍

១៣៖ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញសេចក្តីបញ្ជាក់បន្ថែមពីការលក់អង្ករបញ្ចុះតម្លៃពី១ម៉ឺន ទៅ២ម៉ឺនរៀលក្នុងមួយបេ ទម្ងន់៥០គីឡូក្រាម

១៤៖ ជប៉ុនអំពាវនាវឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែតជនជាតិជប៉ុន ដែលកំពុងជាប់ឃុំឃាំង

១៥៖ រដ្ឋបាលភិបាលកូរ៉េខាងត្បូង បន្តផ្តល់ជំនួយបរិក្ខាពេទ្យតម្លៃសរុបប្រមាណ ៣៥ម៉ឺនដុល្លារ ជូនក្រសួងសុខាភិបាលកម្ពុជា

១៦៖ រដ្ឋមន្រ្តីការបរទេសអាមេរិក៖ «ការគំរាមកំហែងភេរវកម្ម លែងស្ថិតនៅអាហ្វហ្គានីស្ថានហើយ»

១៧៖ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ៨លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ

១៨៖ ក្រុមហ៊ុន AstraZeneca អាចនឹងមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទថ្មី សម្រាប់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី នៅចុងឆ្នាំ២០២១នេះ

១៩៖ លោកវេជ្ជបណ្ឌិត Fauci រំពឹងថា សេចក្តីសម្រេចលើវ៉ាក់សាំង Johnson &Johnson នឹងដឹងលទ្ធផលនៅថ្ងៃទី២៣ ខែមេសា

២០៖ រុស្ស៊ីបណ្ដេញមន្ត្រីទូតឆែក ២០នាក់ចេញពីប្រទេស ជាការសងសឹក

២១៖ ស៊ីរីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែឧសភា ក្រោយផុងខ្លួនក្នុងសង្រ្គាមជាច្រើនឆ្នាំ

២២៖ អូស្រ្តាលីនិងនូវែលសេឡង់ ចាប់ផ្តើមអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក រវាងប្រទេសទាំងពីរ

២៣៖ អាមេរិក៖ មនុស្សពីរនាក់ស្លាប់នៅរដ្ឋតិចសាស់ បន្ទាប់ពីរថយន្ត Tesla រេចង្កូតទៅបុកដើមឈើ, ប៉ូលិសសង្ស័យលើបច្ចេកវិទ្យា គ្មានមនុស្សបើក

២៤៖ អាមេរិក៖ មានមនុស្សស្លាប់និងរបួស ក្នុងករណីបាញ់ប្រហារដាច់ដោយឡែកពីគ្នា នៅរដ្ឋ Louisiana, Texas និង Wisconsin

២៥៖ រដ្ឋធានីញូដេលីរបស់ឥណ្ឌានឹងត្រូវ «lockdown ១សប្តាហ៍» គិតចាប់ពីយប់ថ្ងៃចន្ទនេះ

២៦៖ ឡាវកំពុងដំណើរការកម្មវិធី ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩, ប្រជាជនក្នុងតំបន់គោលដៅ ភាគច្រើនបានទទួលការចាក់ដូសដំបូង

២៧៖ បទវិភាគអន្តរជាតិ៖ តើមីយ៉ាន់ម៉ានឹងមានវាសនាដូចស៊ីរី ឬ?

- ព័ត៌មាន Fresh News Plus

១៖ eicester ឡើងទៅប៉ះ Chelsea វគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FA Cup ក្រោយទម្លាក់ Southampton

២៖ អង់គ្លេស មាន ៦ក្លិបប្រកាសចូលរួមប្រជែងពានថ្មី European Super League

៣៖ Facebook គ្រោងដាក់ឲ្យប្រើ «social audio» ឆាប់ៗនេះ ដើម្បីប្រជែង Clubhouse

៤៖ កម្ពុជា នឹងបញ្ជូនអត្តពលិក ៣២ប្រភេទកីឡាទៅប្រកួតស៊ីហ្គេម នៅវៀតណាមចុងឆ្នាំនេះ

៥៖ «នៅផ្ទះ ឈ្នះកូវីដ» ប្រយោគមួយឃ្លារបស់តារាពហុជំនាញ ខាត់ សុឃីម ផ្តាំផ្ញើទៅបងប្អូនខ្មែរ អំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតខ្លាំង

៦៖ Verstappen ឈ្នះពាន F1 នៃព្រឹត្តិការណ៍ Emilia Romagna ខណៈ Lewis ឈរលេខ២

៧៖ ក្តៅៗ៖ លោក Jose ត្រូវបានក្លិប Tottenham បញ្ចប់តំណែង ក្រោយដឹកនាំបាន ១៧ខែ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com