(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយ​នគរបាលក្រុង និងនគរបាលខេត្ត​មណ្ឌលគិរី នៅថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០១៦ បាន​ចុះក្រសោបបង្ក្រាបជនសង្ស័យ​​ប្រុស​ស្រី​ ដែលជា​មុខសញ្ញាគ្រឿងញៀន​ចំនួន៦នាក់ នៅចំណុចចំណតរថយន្ដក្រចេះនិងចំណុច​គ្រោយវត្ត​ប៉ាឆា ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាគ្រឿងញៀន​ទាំង៦នាក់​ មានឈ្មោះដូចខាងក្រោម៖ 

- ទី.១. ឈ្មោះ ចាន់ តាំងលី ភេទប្រុស អាយុ​២២ឆ្នាំ មុុខរបររត់ម៉ូតូឌុបរស់​នៅភូមិពូតុង ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌគីរី ជាអ្នកទិញលក់បន្ត

- ទី២. ឈ្មោះ វ៉ា វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ជាអ្នករត់ការលក់

- ទី៣. ឈ្មោះ មិ និមល ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី

- ទី៤. ឈ្មោះ យឹម ចាន់ណា ភេទស្រី អាយុ២៧ឆ្ នាំមុខរបរមិនពិតប្រាកដរស់នៅក្រោយវត្តប៉ាឆា

- ទី៥. ឈ្មោះ ទីម ស្រីណា ភេទស្រី អាយុអាយុ២៥ឆ្នាំ រស់នៅក្រោយ  ត្រូវជាប្រពន្ធជនសង្ស័យឈ្មោះទីន មិន ដែលបានរត់គេចខ្លួនបាត់

- ទី៦.​ ឈ្មោះ ទីម ញ៉ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្រោយវត្តប៉ាឆា

សម្រាប់ប្រតិបត្តិការ ដែលធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ស្នងការ លន់ សុផាត ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក តូច យ៉ុន និងមានការសម្របសម្រួលពីតំណាង​អយ្យការទាំង​២ខេត្ត ផងនោះ បានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៍សប្រភេទមេតំហ្វេតាមីនចំនួន២កញ្ចប់ទំងន់៥,៨២គ្រាមទូរសព្វ័ចំនួន៨គ្រឿង ម៉ូតូចំនួន៣គ្រឿង ប្រាក់ចំនួន៦០៥ដុល្លារ ប្រាក់រៀលចំនួន​១០,៤០០០រៀល អត្តសញ្ញាណប័ណ្ណរបស់ ឈ្មោះ ទីន មិនា និងសម្ភារៈ​សម្រាប់ជក់​គ្រឿងញៀន​មួយចំនួន។

 បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង  ត្រូវបានបញ្ជូននឹងធ្វើការឃុំខ្លួន នៅការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តក្រចេះ ដើម្បីកសាងសណុំរឿងតាមនីតិវិធី៕