(ភ្នំពេញ)៖ ក្រសួងអប់រំ និងកីឡា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនបុគ្គលិកអប់រំ ក្នុងកំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល
របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធនឹងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា នៃគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១តទៅ នៅតាមទីតាំងចំនួន ១៥ ដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដូចខាងក្រោម៖