(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយពីលោកបណ្ឌិត ស៊ាង ប៊ុនលាង

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន តាមរយៈលោក ថូ គឹមស្រ៊ាង ដើម្បីចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ខេត្ត និងកងកម្លាំងកំពុងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ប្រយុទ្ធនឹងការរីករាលដាលនឹងជំងឺកូវីដ១៩ ។

អំណោយថវិកាដែលបានប្រគល់រួមមាន៖ ឧបត្ថម្ភដល់រដ្ឋបាលខេត្តបន្ទាយមានជ័យចំនួន ២,០០០,០០០រៀល, ស្នងការរដ្ឋាននគរបាលខេត្ត ២,០០០,០០០រៀល និង កងរាជអាវុធហត្ថខេត្តចំនួន២,០០០,០០០រៀល។

លោក អ៊ុ រាត្រី បានថ្លែងអំណរគុណ និងជូនពរលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោស្រី ព្រមទាំងបុត្រា បុត្រី ចៅៗ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ទទួលបាននូវពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងជៀសឆ្ងាយពីជំងឺកូវីដ១៩ ៕