(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖០០ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមសកម្មជនគណបក្សសង្រ្គោះជាតិ និងនិស្សិតដែលទៅទាមទារឱ្យលោក កឹម សុខា បកស្រាយជុំវិញសម្លេងខ្សែអាត់ បានប៉ះទង្គិចគ្នានៅក្នុងវេទិកាសាធារណៈ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ធ្វើឱ្យស្ថានភាពវេទិកានោះមានភាពច្របូកច្របល់។

សូមជំរាបថា នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចូលរួក្នុង «វេទិកាជួបសកម្មជនមូលដ្ឋាន» របស់គណបក្សសង្រ្គោះជាតិ នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមនិស្សិត និងសារព័ត៌មានមួយចំនួន ដែលបរាជ័យ ក្នុងការទទួលបានការបកស្រាយពីលោក កឹម សុខា នៅក្នុងវេទិកាក្នុងខេត្តព្រះសីហនុ កាលពីម្សិលមិញ ក៏មានវត្តមាននៅក្នុងវេទិកានេះដែរ៕

Posted by Fresh News Photo on Saturday, March 5, 2016